ក្លឹបខារ៉ាអូខេ សង់អេលីហ្សេ

ក្រៅពីការស្នាក់នៅនិងទទួលទានអាហារដ៏មានឱជា រសឈ្ងុយឆ្ងាញ់ ពីសណ្ឋាគារ និង ភោជនីយដ្ឋាន សង់អេលីហ្សេ  បើសិនជាភ្ញៀងកិត្តិយស ​មានបំណងចង់ច្រៀងកំសាន្តដើម្បីបង្កើនបរិយាកាសរីករាយ ឬកាត់បន្ថយភាពតឹងក្នុងអារម្មណ៍នោះ លោកអ្នកគ្រាន់តែចំណាយពេលតែ ២នាទីប៉ុណ្ណោះ ពីបន្ទប់ស្នាក់នៅ ឬពីភោជនីយដ្ឋាន លោកអ្នកនឹងទៅដល់ ពិភពថ្មីនៃជីវិតមួយទៀត ដែលរំលេចដោយភ្លើងពណ៌ចំរុះ បញ្ចេញរស្មីមកលើកំរាលព្រំ ដែលមើលទៅហាក់បីដូចជា ឋានសួ គ៌ាលី នោះគឺបន្ទប់ KTV ដែលកំពុងឈរបង្អួតរាងយ៉ាងសង្ហារ រង់ចាំទទួលស្វាគមន៍ និង បំរើភ្ញៀវកត្តិយសទាំងអស់ ដោយភាពកក់ក្តៅ ។
សេវា

  • បើកទ្វាររង់ចាំទទួលភ្ញៀវកត្តិយសរៀងរាល់ថ្ងៃចាប់ពីម៉ោង១២ថ្ងៃ ដល់ម៉ោង២ទាបភ្លឺ
  • មានបុគ្គលិករួសរាយរាក់ទាក់ រូបសម្បត្តិ សមរម្យ
  • មិនគិតថ្លៃសេវាកម្មនារីដែលបានអង្គុយច្រៀងកំដរភ្ញៀវឡើយ
  • មានការចុះតម្លៃពិសេសជូនអតិថិជន ដែលជាភ្ញៀវពិសេស( ភ្ញៀវដែលឧស្សាហ៍មកច្រៀង)
  • មានរៀបចំកម្មវិធីខួបកំណើត ពិធីជួបជុំមិត្តភ័ក្រ្ត ឬជាលក្ខណៈគ្រួសារ និងពិធីជប់លៀងជាដើម
  • ធានាសុវត្ថិភាព និងសន្តិសុខល្អ ជូនអតិថិជនដល់គេហដ្ឋានក្នុងករណីចាំបាច់
ក្នុងបន្ទប់ខារាអូខេ
  • គ្រប់បន្ទប់ទាំងអស់មានទំហំធំទូលាយ ក្រាលព្រំរំលេចដោយពណ៌ស្រស់ឆើតឆាយ មានសាឡុងទន់ល្មើយ ធំវែងងាយស្រួលក្នុងការអង្គុយ
  • ការតុបតែងរចនាម៉ូតយ៉ាងល្អប្រណីត ខុសៗប្លែកពីគ្នាគួរជាទីចាប់អារម្មណ៍
  • បន្ទប់នីមួយៗត្រូវបានបំពាក់ដោយCable TV (Plate Screen) ភ្លើងឡាស៊ែរ និងឧបករណ៍ភ្លេងទំនើប ទាន់សម័យដែលនាំចូលពីបរទេស
  • បន្ទប់ VIP បំពាក់ដោយឧបរករណ៍ទំនើបៗ TV LCD 52 inch២គ្រឿង Projector ខ្នាតធំ១គ្រឿង​ និងមានតុ Counter សំរាប់ក្រឡុកស្រា និង ជាពិសេសមានរួមបញ្ចូលឧបករណ៍មួយចំនួនទៀត ដែលធ្វើអោយបន្ទប់នេះប្រៀបបាននឹងឌីស្កូ ក្លឹប Disco Club។