បដិសណ្ឋារកិច្ច

សណ្ឋាគារសង់អេលីហ្សេមានបន្ទប់ប្រណីតសរុបចំនួន២៣បន្ទប់ដែលត្រូវបានចែកជា ៣ប្រភេទដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ភ្ញៀវ។

  • បន្ទប់គ្រែមួយ Standard Single
  • បន្ទប់ប្រណីតគ្រែមួយ និងគ្រែពីរ Deluxe Single and Deluxe Double
  • បន្ទប់ពិសេស Deluxe Suite Double and Deluxe Suite King Bed
    បន្ទប់នីមួយៗមានលក្ខណៈធំទូលាយ និងប្រកបដោយផាសុខភាព ដែលបំពាក់ដោយទូរទស្សន៍Cable TV 32 អ៊ីញ(LCD flat Screen) និង មានភ្ជាប់ប្រព័ន្ធ អ៊ីនថឺនែត ដោយឥតគិតថ្លៃ (WiFi Free of Charge) មីនីបា និងផ្តល់ជូនដល់អតិថិជននូវភេសជ្ជៈមួយចំនួនដោយឥតគិតថ្លៃដូចជា៖ ទឹកបរិសុទ្ធ កាហ្វេ  តែ ស្ករ និងឧបករណ៍ចំអិនទឹកជាដើម។
    មានសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតនៅក្នុងបន្ទប់ទឹក ក៏ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដូចគ្នា ដែលរួមមាន៖ សាប៊ូ ឡាម ច្រាសនិងថ្នាំដុសធ្មេញ ប្រដាប់ផ្លុំសក់ជាដើម។ល។
    ជាពិសេសសណ្ឋាគារក៏មានសេវាកម្មបម្រើអាហារដល់បន្ទប់ផងដែរ។
ប្រព័ន្ធការពារសុវត្ថិភាព
  • ប្រកបដោយលក្ខណៈស្តង់ដារ និងគុណភាពខ្ពស់ 
  • សេវាកម្មសន្តិសុខត្រូវបានដាក់ពង្រាយនៅតាមបរិវេណសណ្ឋាគារ២៤ម៉ោងលើ២៤ម៉ោង យ៉ាងម៉ត់ចត់ ដោយភ្នាក់ងារសន្តិសុខដែលមានបទពិសោធន៍ និងបានឆ្លងកាត់វគ្គហ្វឹកហ្វឺន
  • មានបំពាក់ប្រព័ន្ធកាមេរ៉ា សុវត្ថិភាពតាមច្រកចេញចូលនីមួយៗ
សេវាកម្មផ្សេងៗ
          ភ្ញៀវកិត្តិយសទាំងអស់អាចទទួលបាននូវអាហារប្រកបដោយគុណភាខ្ពស់ រសជាតិឆ្ងាញ់ អនាម័យល្អ ដែលមានលក្ខណៈបែបខ្មែរ ចិន ជប៉ុន កំពុងរង់ចាំបម្រើលោក អ្នក២៤ ម៉ោង ពីសេវាកម្មភោជនីយដ្ឋានយើងខ្ញុំ ដែលមានទីតាំងជាមួយគ្នានឹងសណ្ឋាគារ និងមានក្លឹបកំសាន្ត KTV Club ផងដែរ ។ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ សណ្ឋាគារមានសេវាដឹកជញ្ជូន (Taxi) ដែលមានតម្លៃសមរម្យ ៕