click image to elarge

សណ្ឋាគារសង់អេលីហ្សេ (Champs Elyséees Hotel)បានបើកទ្វារទទួលភ្ញៀវ ជាតិ និងអន្តរជាតិនៅឆ្នាំ១៩៩៤។
ចំណាយពេល៣០នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមរថយន្ត គេនឹងមកដល់សណ្ឋាគារចំណាត់ថ្នាក់ផ្កាយ៣ (3 Stars Hotel) ដែលទទួល ស្គាល់ដោយក្រសួងទេសចរណ៍ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។ សណ្ឋាគារសង់អេលីហ្សេមានទីតាំងស្ថិតនៅអគារលេខ១៨៥ វិថីត្រសក់ផ្អែម (៦៣) ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលត្រូវបានទទួលស្គាល់ថា ជាសង្កាត់ដ៏មានសុវត្ថិភាព និងសំបូរទៅដោយលំនៅដ្ឋាននៃគ្រួសារអ្នកស្តុកស្តម និងជនបរទេស និងការិយាល័យនៃស្ថាប័នជាតិ និងអន្តរជាតិធំៗជាច្រើន។
    សង់អេលីហ្សេហ៊ុំព័ទ្ធដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងភោជនីយដ្ឋាន។ ជាពិសេស ភ្ញៀវកិត្តិយសគ្រាន់តែចំណាយ១៥នាទី ដោយថ្មើរជើង លោកអ្នកនឹងបានឃើញទេសភាព ដ៏ស្រស់ត្រកាលនៃសួន សាធារណៈ ឆ្នេរទន្លេមុខ៤ និងអគារប្រវត្តិសាស្ត្រមួយចំនួនដូចជា៖ ព្រះបរមរាជវាំង រដ្ឋសភា សារៈមន្ទីជាតិ សាលាវិចិត្រសិល្បៈ និងមន្ទីរស២១(គុកទួលស្លែង)។ល។